ខេត្តកែប៖ព្រឹកថ្ងៃអាទិត្យ ៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
អបអរសាទរទូក *ហិរញ្ញសែនជ័យបារមីខេត្តកែប* ជ័យលាភីលេខ១ ឆ្នាំ២០២៣ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ក្នុងពិធីអុំទូកផ្កាចារសមុទ្រ ដើម្បីអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ឆ្នាំ២០២៣ ឈាន ចូលឆ្នាំ២០២៤ និងអបអរសាទរខួបលើកទី៤៥ នៃទិវាបុណ្យជាតិជ័យជម្នះ៧មករា( ១៩៧៩-៧មករា ២០២៤) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និង លោកជំទាវ ស ម៉ាលីដា សោមពិសិដ្ឋ, ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប, ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មារទី៨ព្រឹទ្ធសភា ដែលរៀបចំដោយរដ្ឋបាលខេត្តកែប។
ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីបំផុសការចូលរួម
ថែរក្សាប្រពៃណី វប្បធម៌
ទំនៀមទម្លាប់ដ៏ផូរផង់របស់ ជាតិ និង
បង្កលក្ខណៈសប្បាយរីករាយជូន បងប្អូនប្រជាពលរដ្ឋ
ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកសម្រាក លម្ហែ នៅខេត្តកែប។